ព័ត៌មានជាតិ

ទុ​ស្សេ​ខ្សែភ្លើង​ឆេះផ្ទះ​ខ្ទេចនៅស្រុក​ស៊ី​ធរ​កណ្តាល !

(ព្រៃវែង) : ផ្ទះក្បឿង​មួយ​ខ្នង ខាងក្រោម​ថ្ម​ខាងលើ​ឈើ ទំហំ​៩​ម៉ែត្រ​គុណ​៨​ម៉ែត្រ ត្រូវ​បាន​ព្រះ​អគ្គិ​លេប​ត្របាក់​អស់ទាំង​ស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២​នៅ​ចំណុច​ភូមិ​ស្គា​ក្ដី ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​នេះ មានឈ្មោះ ឈឿ​ន វិចិត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ ស៊ា​ន សុផល អាយុ​៤១​ឆ្នាំ​។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​អនុ​សាខា​កាកបាទក្រហម​ស្រុក​ស៊ី​ធរ​កណ្តាល បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ទៅ​ស្រែ ដោយ​ទុក​អោយ​កូនស្រី​ឈ្មោះ វិចិត្រ រក្សា អាយុ​១៧​ឆ្នាំ នៅ​ចាំផ្ទះ តែ​មិនដឹង​ថា តើ​កូនស្រី​រវល់​ធ្វើ​អ្វី? បែរជា​បណ្តោយ​អោយ​មាន​ភ្លើង​ឆាបឆេះ​ផ្ទះ រហូត​អស់ទាំង​ស្រុង​បែប​នេះ​។

ដោយឡែក​ខាង​សមត្ថកិច្ច​វិញ បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ បាន​ឆាបឆេះ​ឡើង​ដោយសារ​មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​ទាំងអស់​រួម​មាន ៖ ម៉ាស៊ីនកិនស្រូវ​១​គ្រឿង​, ជីគីមី​៧០​បេ​, កង់​១​គ្រឿង​, ប្រេងម៉ាស៊ូត​២១​កាន​, ប្រេងសាំង​១​កាន​, ក្បាល​ខ្យល់​បូមទឹក​១​គ្រឿង​, ទូទឹកកក​១​គ្រឿង​, បេ​ច្រក​ស្រូវ​៥០​ដុំ​, ទូរស័ព្ទ​១​គ្រឿង​, ម៉ាស៊ីន POS វេរ​លុយ Amk និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ១៥.០០០.០០០ រៀល និង ៣០០០ ដុល្លារ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។