ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញបញ្ជុះបឋមសិលាសាងសង់អាគារជំងឺទូទៅកម្ពស់៣ជាន់ នៅមន្ទីរពេទបង្អែកអង្គរកា ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ

(តាកែវ) :នាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ អមដំណើរដោយលោកអ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អាគារជំងឺទូទៅ ដែលមានទំហំទទឹង១៤ម៉ែត្រ និងបណ្ដោយ៣៧ម៉ែត្រ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកអង្គការ ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ សម្រាប់បម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អភិបាលស្រុកត្រាំកក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានអូឌី លោកគ្រូ អ្នកគ្រូពេទ្យ ប្អូនៗកាយរឹទ្ធ រួមនិងសិស្សានុស្សិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋរមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត ច័ន្ទ សារុន និងលោកជំទាវ រួមនិងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានជួបសំណះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យប្រចាំការ និងបងប្អូនប្រជាពលរដ្ឋដែលមកសំរាកព្យាបាលនៅមន្ទីរពេទ្យ និងនាំយកអំណោយមកចែកជូនពួកគាត់មួយចំនួនផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។