ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ទោះបីជួបវិបត្តិជំងឺ១៩ ក៏ រាជរដ្ឋាភិបាលខិតខំកសាងរោងចក្រឲ្យមានស្ថានភាពកាន់តែល្អប្រសើរ

(កំពង់ចាម) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ពិភពលោកទទួលរងនូវគំរាមកំហែងអាយុជីវិតពីជំងឺកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងថែមទាំងបានខិតខំកសាងរោងចក្រផលិតកម្មនានា នៅទូទាំងប្រទេស ហើយត្រូវបានរក្សាទុកដោយគ្មានការប្រែប្រួលបន្ថែមទៅដោយស្ថានភាពកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិ ត២ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន៦ នៅក្នុងរោងចក្រ ឡឺក្រោន ស៊ូ អ៊ិនដាសស្ទ្រី ( LECROWN SHOES INDUSTRY ) ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ពិតបានឃើញជាក់ស្តែងហើយ នៅក្នុងមួយអណត្តិដែលមានរយៈពេល ៥ឆ្នាំកន្លងទៅនេះ គឺជារយៈ ពេលដ៏លំបាកមួយសម្រាប់ជាតិកម្ពុជា នៅត្រង់ថាជំងឺកូវីដ-១៩ បានយាយីដល់អាយុជីវិត ហើយពេលនោះ គឺមានការកង្វល់យ៉ាងធំ ចំពោះកម្មករកម្មការិនីនៅតាមបណ្តារោងចក្រទាំងអស់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកម្មករកម្មការិនី មានភ័ព្វសំណាងមួយ គឺរស់នៅក្នុងប្រទេសមានស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។