ព័ត៌មានជាតិ

យុវជនម្នាក់ ខឹងសង្សារ បែរជាសម្រេចចិត្តធ្វើ អត្តឃាត ចង.ក សម្លាប់ខ្លួនឯង!

(បន្ទាយមានជ័យ) ៖ មិនត្រូវគិតខ្លីពេកទេ ! ខណៈយុវជនម្នាក់ ខឹងសង្សារ បែរជាសម្រេចចិត្តធ្វើ អត្តឃាត ចង.ក សម្លាប់ខ្លួនឯង ហើយទុក បណ្ដាំចុងក្រោយ បែបនេះទៅវិញ ដោយសរសេរលើក្រដាសសៀវភៅយ៉ាងខ្លីថា ( យកខ្ញុំទៅដុតចោលនៅវត្តទៅ មិនបាច់ធ្វើបុណ្យទេ! ហើយយកឆ្អឹងខ្ញុំ ទៅចាក់ចោល នៅទឹកស្ទឹង ទាំងអស់ទៅ មិនបាច់ទុកទេ មើលថែ ម៉ែ ផងសុំទោសអ្នកទាំងអស់គ្នា..)។ អ្នកទៅបានសុខស្ងប់ហើយ នៅឡើយតែក្រុមគ្រួសារអាណាព្យាបាល បងប្អូន ទុក្ខសង្វេគប៉ុណ្ណោះ។

យុវជនវ័យ ២៤ឆ្នាំ ម្នាក់ដែល សម្រេចចិត្ត ធ្វើអត្តឃាតចងក សម្លាប់ខ្លួន ដោយមូលហេតុខឹងសង្សារ ដែលធ្លាប់រួមរស់ជាមួយគ្នា ទៅចោល ! បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ។ហេតុការណ៍មួយនេះ បានកេីតឡេីង បង្កការភ្ញាក់ផ្អេីល ដល់ បងប្អូនប្រជាពលរដ្ឋ នៅ ភូមិកោះកែវក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

បើយោងតាមឲ្យដឹងពីម្ដាយសព ថា សាកសពមានឈ្មោះ ថេ ហេង អាយុ២៤ ឆ្នាំ រស់នៅភូមិឃុំ កេីតហេតុខាងលេី កាលពីល្ងាចមិញកូនប្រុសរបស់គាត់បានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកលក្រោយមកនៅវេលាម៉ោង ១២ រំលងអធ្រាត្រកូនប្រុសរបស់គាត់ក៏បានទិញបង្អែមម្ហូបចំណីនិងស្ទុះមកអោបគាត់ហើយនិយាយពាក្យមួយម៉ាត់ផ្ដាំទៅបងស្រីថា សូមកុំមានពាក្យសម្ដីធ្ងន់ៗទៅកាន់ម្ដាយព្រោះខ្លាចម្ដាយខឹងសម្បារឈឺ ក្រោយមកក៏ចុះពីខាងលើផ្ទះទៅសម្រាកខាងក្រោមរួចដល់ព្រឹកឡើងក្រោយម្ហូបអាហារឆ្អិនបងស្រីក៏ចូលទៅហៅនៅក្នុងបន្ទប់មិនឮសំឡេងរួចក៏បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះត្រូវបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋនៅក្បែរខាងថា សាកសពនេះជាមនុស្សដែលមានចរិតស្លូតបូត មិនដែលមានជម្លោះឈ្លោះទាស់ទែងជាមួយបងប្អូនណាឡើយ ក្រោយពីវិលត្រឡប់ពីបម្រើការងារជាពលករនៅប្រទេសថៃ កាលពីបុណ្យចូលឆ្នាំរហូតមក មិនដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញទេដោយមូលហេតុ នៅប្រទេសថៃធ្វើការហត់ចង់វិលត្រឡប់មកធ្វើការនៅក្នុងស្រុកភូមិ វិញ កន្លងមកបុរសនេះមានការទំនាក់ទំនងស្នេហាជាមួយនារីម្នាក់រហូតឈានដល់មានទំនាក់ទំនងល្អយកមករួមរស់នៅជាមួយនៅផ្ទះម្ដាយនៅភូមិឃុំកើតហេតុខាងលើក្រោយពីមានជម្លោះរវាងអ្នកទាំងពីរភាគីខាងស្រីបានទៅធ្វើការនៅរាជធានីភ្នំពេញ ។ ចំណែកខាងបុរសពិបាកចិត្តមិនដឹងធ្វើយ៉ាងម៉េចអាចហៅគេត្រឡប់មកវិញបានមានតែសម្រេចចិត្តបញ្ចប់ជីវិតតែម្ដងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានមកធ្វើកោសល្យវិច័យរួចក៏បានឃើញថាសាកសពនេះត្រូវបានស្លាប់ដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយខ្លួនឯងយ៉ាងពិតប្រាកដ រួចក៏ធ្វើលិខិតប្រគល់ជូនសាកសពជូនដល់គ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ទោះជាយុវជនរូបនេះ បាត់បង់ជីវិត ដោយសារធ្វើអត្តឃាត ខ្លួនឯងក្នុងវិបត្ដិស្នេហា ក៏មិនមានន័យថា, ពលីនេះដើម្បីស្នេហាបរិសុទ្ធឡើយ ខណៈខ្វះការពិចារណា គិតខ្លី ដែលយុវជន ទាំងឡាយត្រូវបញ្ចៀសជម្រើសបែបនេះ ដោយសារព្រះមិនជួយ ហើយជាយុវជនខ្វះភាព ក្លាហាន និងភាពទទួលខុសត្រូវក្នុងជីវិត ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។