ព័ត៌មានជាតិ

បុរស​ម្នាក់​​ទៅ​ឈរមើល​គេ​ភ្ជួរ​ដីស្រែ​ពេល​មេឃ​ស្រទុំ​ ត្រូវ​រន្ទះបាញ់ស្លាប់

(បាត់ដំបង) ​​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ បុរស​ម្នាក់​​ ត្រូវ​រន្ទះបាញ់ស្លាប់ ខណៈ​ទៅ​មើល​គេ​ភ្ជួរ​ដីស្រែ​ពេល​មេឃ​ស្រទុំ​ កាលពីរសៀលថ្ងៃទី០៣​ ខែកញ្ញា​ម្សិលមិញនេះ​​ ត្រង់​ចំណុច​វាលស្រែ​ខាងកើត​ស្វាយ​ជួរ​ ស្ថិត​នៅ​ភូមិ​ចក​តូច​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។

​របាយការណ៍​ដដែល​បន្តថា​ ជន​រង​គ្រោះ​ឈ្មោះ​ ធិ​ញ​ ធឿ​ត​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ចក​តូច​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ខណៈ​ពេល​ដែល​គាត់​កំពុង​ទៅ​មើល​គេ​ភ្ជួរ​ដីស្រែ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។​

​ប្រភពដដែលបន្តថា​ ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​ខាងលេី​ ដោយ​សន្ឋិដ្ឋានថាជន​រង​គ្រោះ​ឈ្មោះ​ ធិ​ញ​ ធឿ​ត​ ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។