ព័ត៌មានជាតិ

ក្រសួងកសិកម្ម ផ្ទុះការភ្ញាក់ផ្អើលចំពោះករណីសមត្ថកិច្ចអាមេរិកឃាត់ខ្លួនមន្ត្រីកម្ពុជា ដែលទៅ ចូលរួមកិច្ចប្រជុំការពារសត្វព្រៃ និងរុក្ខជាតិជិតផុតពូជនៅអាមេរិក

(ភ្នំពេញ) : នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបាន ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចនអេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជCITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។