ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអាយុវឌ្ឍនមុនីរង្សី កែ អ៊ូន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិជ័យមុនី ព្រះអនុគណ និងជាព្រះចៅអធិការ នៅវត្តជ័យមង្គល (ហៅវត្តជ្រៃឃ្មុំ) ក្នុងស្រុកសុីធរកណ្ដាល

(ព្រៃវែង) ៖ រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងព្រះសិរីមុនី ស៊ុន ច័ន្ទសុធា ព្រះព្រហ្មបញ្ញា ព្រះបាឡត់គណខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ព្រះមេគណខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអាយុវឌ្ឍនមុនីរង្សី កែ អ៊ូន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិជ័យមុនី ព្រះអនុគណស្រុកសុីធរកណ្ដាល និងជាព្រះចៅអធិការ នៅវត្តជ័យមង្គល (ហៅវត្តជ្រៃឃ្មុំ) ដែលស្ថិតនៅភូមិជ្រៃឃ្មុំ ឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត នាយិកាកាកបាទក្រហមកម្ពុជាខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង១៣។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។