ព័ត៌មានជាតិ

គណ:ប្រតិភូរដ្ធបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ញឹម តេង

ល្ងាចថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្ដាយក្មេករបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ នៅវេលាម៉ោង ១:៤០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៤ឆ្នាំ ដែលស្ថិតនៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េងហួត ច្បារអំពៅ ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ លោកជំទាវ និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ មហាឧបាសិកា ញឹម តេង និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ មហាឧបាសិកា ញឹម តេង សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។