ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨នាក់ទៀត

(ខេត្តព្រៃវែង) រដ្ធបាលខេត្តព្រៃវែង អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះត្រូវបានបង្ហាញចំនួន៨នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ​ ស្រុកពាមរក៌​ ស្រុកមេសាង​ ស្រុកកញ្ជ្រៀច​ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ឈ្មោះ និងកន្លែងស្នាក់នៅជាមួយប្រវត្តិធ្វើដំណើររបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៨នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ជាថ្មីម្តងទៀត ខ្ញុំនៅតែ សូមអំពាវនាវដល់បងប្អូនត្រូវប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។