ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

(ព្រៃវែង) ;ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មកាទី៤នៃរដ្ឋសភា ដែលឯកឧត្តមបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជំងឺបេះដូង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។