ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អភិបាលខេត្តទាំងអស់ ត្រូវគិតពីគុណភាពផ្លូវជាងដូរឈ្មោះផ្លូវ

(ភ្នំពេញ) ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការដូរឈ្មោះផ្លូវ មិនត្រឹមបង្កការលំបាកដល់ពលរដ្ឋក្នុងការកត់សម្គាល់ផ្លូវនោះទេ សូម្បីសម្ដេចតេជោ ដែលជានាយករដ្ឋមន្ត្រី ក៏មិនដឹងឈ្មោះផ្លូវដែលអភិបាលខេត្តទាំងនោះប្ដូរផង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ត ដើម្បីកុំឱ្យពិបាកនឹងចងចាំឈ្មោះផ្លូវ ដូចនេះ សូមអភិបាលខេត្តទាំងអស់ ត្រូវគិតឡើងវិញពីការសាងសង់ផ្លូវដែលមានគុណភាពជាជាងត្រឹមតែដូរឈ្មោះផ្លូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។