ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិឡាល័យ ជា សុិម កំចាយមារ

( ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. រួមទាំងលោកសាកលវិទ្យាធិការ សមាជិក សមាជិកាស.ស.យ.ក. ជាច្រើនរូបទៀត។

ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពនៃវិស័យអប់រំ របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាស៊ីម កំចាយមារ ខេត្តព្រៃវែង (មុនពេលជួបជាមួយនិស្សិត) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីការផ្តល់ឱកាសបន្ថែមរបស់ស.ស.យ.ក. ដែលជាតម្រូវការចាំបាច់នានា ក្នុងសកម្មភាពសង្គម មនុស្សធម៌ ឬការបណ្តុះបណ្តាលសមត្ថភាពយុវជន។ ផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាលសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗនេះ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការវិវឌ្ឍនៃបរិបទបដិវត្តឧស្សាហកម្ម៤.០ និងបានបើកទូលាយដល់សាកលវិទ្យាល័យក្នុង លទ្ធភាពនៃការចែករំលែកចំណេះដឹង និងបទពិសោធន៍នានាតាមរយៈស.ស.យ.ក. លើប្រធានបទបច្ចេកវិទ្យា និងបរិបទឌីជីថលបន្ថែមជូននិស្សិតនៅសាកលវិទ្យាល័យ។

សូមជម្រាបផងដែរថា សាកលវិទ្យាល័យជាស៊ីមកំចាយមារ ត្រូវបានបង្កើតនៅឆ្នាំ១៩៩១ ដែលជាសាកលវិទ្យាល័យរដ្ឋដំបូងបំផុតនៅតាមបណ្តាខេត្ត ក្នុងឈ្មោះថា «សាកលវិទ្យាល័យវេទមហាឬស្សី»។ បច្ចុប្បន្ន សាកលវិទ្យាល័យមាននិស្សិតជាង៥០០០ នាក់ ដែលកំពុងសិក្សាក្នុងមហាវិទ្យាល័យចំនួន៥ និងមានវិទ្យាស្ថានចំនួន១ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។