ព័ត៌មានជាតិ

លោក អ៊ុង វុទ្ឋី ដឹកនាំកម្លាំចម្រុះចុះ បង្ក្រាបគ្រឿងចក្រភ្ជួដីព្រៃរបស់រដ្ឋ បានចំនួន1គ្រភង !

(ព្រះវិហារ) ៖លោក អ៊ុង វុទ្ឋី អភិបាល
រងខេត្តព្រះវិហារ ដឹកនាំកម្លាំចម្រុះចុះ
ចាប់គ្រឿងចក្រចំនួន1គ្រឿង កាលពី
ល្ងាចថ្ងៃទី២០  ខែគុម្ភៈ  ឆ្នាំ២០២៣នៅចំ
ណុចដីរដ្ឋទល់មុខចំការអំពៅ ដោយ
មានការសម្របសម្រួលពីលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តព្រះវិហារ
ដោយមានការចូលរួមពីណាក់ លោក ឡង់ សុបិន្ត អភិបាលស្រុកឆែប លោក ឆិញ សេង នាយរងខណ្ឌ័រដ្ឋ
បាលព្រៃឈើព្រះវិហារ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប នាយសង្កាត់នឹងកងកម្លាំងប្រដាប់អាវុធចូលរួមផងដែរ
គ្រឿងចក្រឈូសឆាយដីព្រៃបំរុងរបស់រដ្ឋ ត្រូវបានគេស្គាល់ថាជារបស់លោកថៅកែឈ្មោះ ហ៊ន នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ដើមហេតុនាំទៅដល់ចាប់គ្រឿងចក្រនេះគឺ កាលពីថ្ងៃទី18 ខែគុម្ភះ
ក្រុមអ្នកយកព៍ត័មានបានទទួលសេច
ក្តីរាយការណ៍មកថា មានគ្រឿងចក្រ
ឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុ
ខាងលើ ពេលចុះទៅដល់ បានឃើញគ្រឿងចក្រចំនួន
3គ្រឿងកំពង់ឈូសឆាយដីព្រៃដោយខុសច្បាប់ ពេលនោះបានរាយ
ការណ៍ជូន ឯកឧត្តម ទី សុវណ្ណថាល់
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយសាថាជាថ្ងៃសៅរ៍
គ្មានកម្លាំងធ្វើការ ក៍បានដកម្លាំងចេញ នៅថ្ងៃចន្ទ័ទី20 គ្រឿងចក្រចំនួន3គ្រឿងនេះបានចូលឈូសឆាយម្តងទៀត សមត្ថកិច្ចចម្រុះក៍បានរៀបកម្លាំងចាំស្ទាក់ចាប់គ្រឿងចក្រ
ខាងលើបានចំនួន1គ្រឿងនៅចំណុចមុខ
ក្រុមហ៊ុនចំការអំពៅ ចំណែក2គ្រឿ
ងទៀតត្រូវបានបើករត់បាត់ស្រមោល ។
លោក ហ៊ន ជាម្ចាស់គ្រឿងចក្រ បាន
អះអាងប្រាប់សមត្ថកិច្ចថា ដីរបស់ខ្លួន
មានលិខិតកាន់កាប់ ភួមិ ឃុំ ត្រឹមត្រូវ
ទើបលោក ហ៊ានដាក់គ្រឿងចក្រចូលឈូសឆាយ ។

លោក ឆិញ សេង បានបញ្ជាក់ប្រាប់
លោក ហ៊ន ថា ខុសត្រូវកុំទាន់អាល
វែកញែក ពេលនេះត្រូវយកគ្រឿង
ចក្រទៅស្នាក់ការថ្នាលបណ្តុះកូនឈើសិន រង់ចាំអាជ្ញាធរនឹងសម្ថ
កិច្ចជំនាញពិនិត្យជាក់ស្តែងទើបរកខុសត្រូវឃើញ ។
សូមបញ្ជាក់ផងដែរថា ដីព្រៃនៅចំណុចខាងលើត្រូវបានក្រុមឈ្មួញលួចឈូសឆាយរំលោបយកធ្វើជាកម្មសិទ្ឋស្ទើអស់ទៅហើយ ។
គ្រឿងចក្រត្រូវបានឃាត់យកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើឆែប
ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ។ដោយលោក ឆេង ភារះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។