ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ

(ព្រៃវែង) ៖ រសៀលនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តម ស សុខា រដ្ធលេខាធិការក្រសួងអប់រំ យុវជន នឹងកីឡា ក្នុងនាមជាប្រធានគណៈកម្មការសម្រាប់ចាត់ចែងការសាងសង់ និងកែលម្អអគារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានានៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នៅសាលប្រជុំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។