ព័ត៌មានជាតិ

ខេត្តកំពង់ចាម នឹងរៀបចំយុទ្ធនាការជិះកង់រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

(កំពង់ចាម) ៖ រដ្ឋបាលខេត្តកំពង់ចាម និងរៀបចំយុទ្ធនាការ ជិះកង់មួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៤ នឹងដើររៃអង្គាស ថវិកានៅទូទាំងក្រុង-ស្រុកទាំង១០, គ្រប់ផ្សារ,និង គ្រប់ទីកន្លែងប្រជុំជន ដើម្បីធ្វើសកម្មភាពកៀរគរថវិកា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាឱ្យបានផុលផុស ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំចាត់តាំងសកម្មភាពគៀងគរថវិកាសម្រាប់ទ្រទ្រង់មូលនិធិគន្ធបុប្ផា និងការងារសន្តិសុខ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៤ នៅសល់ប្រជុំតូចសាលាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា យើងត្រូវរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង ស្រុកទាំង១០ ដែល មានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម នាថ្ងៃទី១ ខែមេសា ឆាប់ៗខាងមុខនេះ ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសជន ដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដោយសារ កុមារ ទាំងនោះ ជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។