ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន​ សែន៖ ក្នុងបរិការការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ អាស៊ានត្រូវធ្វើជាតំបន់គំរូ និងរួមគ្នាធានាឱ្យបាននូវសុខសន្តិភាព

(ភ្នំពេញ) :សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា នៅក្នុងបរិការការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ អាស៊ានត្រូវធ្វើជាតំបន់គំរូ និងរួមគ្នាធានាឱ្យបាននូវសុខសន្តិភាព តាមរយៈការប្រកាន់យកគោលនយោបាយមជ្ឈភាពអាស៊ាន និងពហុភាគីនិយម។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អាស៊ានត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច និងធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាពិសេសការដោះស្រាយរបាំងពន្ធ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។