ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួល​ អគារមណ្ឌលសុខភាព និងសមិទិ្ធផលនានា ក្នុងឃុំជាច ស្រុកកំចាយមារ

(ខេត្តព្រៃវែង) ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញ​ជាអធិបតី ជាមួយ ឯកឧត្តម បណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ក្នុងពិធីប្រគល់ទទួល​ អគារមណ្ឌលសុខភាព និងសមិទិ្ធផលនានា ក្នុងឃុំជាច ស្រុកកំចាយមារ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅទីតាំងបរិវេណសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពនេះ ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត វង សូត និងលោកជំទាវ ដែលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមបម្រើសេចក្តីត្រូវការក្នុងការបំពេញសេវាសុខាភិបាល ស្របពេលដែលរដ្ឋបាលខេត្តកំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាល ជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ​ ឯកឧត្ដម​ អភិបាល​ខេត្ត​​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម បណ្ឌិត វង សូត និងលោកជំទាវដែលបានជួយកសាងអគារម្រាប់ព្យាបាលអ្នកជំងឺ ជូនដល់រដ្ឋបាលស្រុក និងបានប្រារព្ធពិធីប្រគល់ ទទួលនាពេលនេះ។

ជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយនៅពេលនេះ គឺជាពេលវេលាដែលយើងត្រូវមានសាមគ្គីភាពគ្នា ដោយមិនត្រូវមាក់ងាយ ឬរើសអើងគ្នានោះឡើយ ព្រោះវាជាការថែរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ ធ្វើយ៉ាងណា កុំអោយឆ្លងមេរោគកូវីដ-១៩ អោយសោះ។

ជាទីបញ្ចប់​ ឯកឧត្ដម​ អភិបាល​ខេត្ត​​ សូមជូនពរឯកឧត្តម បណ្ឌិត​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បាទា​ និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ កងកម្លាំងប្រដាប់អាវុធ ជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។