(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលស្វាគមន៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតប្រទេស អាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ចសហគមន៍កសិកម្មទំនើប និងមជ្ឈមណ្ឌលឧត្តមភាព (កសិកម្ម អភិរក្ស) នៅឃុំបុស្សខ្នុរ ស្រុកចំការរលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។