(បាត់ដំបង) ៖ កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុកបវេល ដែលមានលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលស្រុកចុះបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយមានគោយន្តកន្ត្រៃ រឺម៉កសណ្តោងនិងមធ្យោបាយផ្សេងទៀតដែលធ្វេីដំណេីរតាមផ្លូូវពិសេសនៅពេលយប់ងងឹត។
ជាមួយនឹងការចុះបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំងនេះ សមត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រេីប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ធ្វេីយ៉ាងណាកុំឱ្យកេីតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វេីដំណេីរលេីដងផ្លូវ ៕ដោយព្រំ ហន!