ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជួបសំ ណេះសំណាលត្រួតពិនិត្យការងារនិងដាក់ចេញនូវវិធានការ ដល់កងកម្លាំងនគរបាលនៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ នេះលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង រួមដោយលោក លោក ស្រីជាស្នងការរង បានជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចនៅស្រុកជាប់ព្រំដែន កម្ពុជា-ថៃ ដែលក្នុងនោះមានកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ និងកម្លាំងក្នុងអធិការដ្ឋាននគរបាលស្រុកកំរៀង ។

កិច្ចសំណេះសំណាល នេះលោកឧត្តមសេនីយ៍ទោ ស្នងការបានត្រួតពិនិត្យមើល អំពីសកម្មភាពការងារ របស់ អង្គភាពខាងលើ នាពេលកន្លងមកពិសេសបញ្ហាប្រឈម​ និងបានដាក់ចេញនូវវិធានការមួយ​ចំនួន ដល់កងកម្លាំងនគរបាលនៅទីនោះដើម្បីអនុវត្ត ធ្វើយ៉ាង ណាឱ្យការងារប្រចាំថ្ងៃ ប្រកបដោយប្រសិ​ទ្ធិភាពខ្ពស់​ និងទទួលបានលទ្ធផលល្អ។

បន្ទាប់ពីសំណេះសំណាលផ្តាំផ្ញើនិងដាក់ចេញនូវវិធានការរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការបាន បន្តចុះទៅដល់ប៉ុស្តិ៍នគរបាលការពារព្រំដែន ចំ​ណុះវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៩ ដើម្បី បានឃើញផ្ទាល់នូវទិដ្ឋភាពនិងសកម្មភាពដែល​កន្លងទៅ កងកម្លាំងនគរបាល នៅទីនោះបានសហការជាមួយអង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ​ លេីកិច្ចការពារបាននូវបូរណភាពទឹកដី បង្ការទប់ស្កាត់និងបង្រ្កាប​នូវរាល់អំពើល្មើស​ច្បាប់ ដែល កើតមាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *