(បាត់ដំបង់) ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤វេលា ម៉ោង០៩និង០០នាទី ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សុខ និ មល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុប ៨៧នាក់ ក្នុងនោះ ៖
-ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ចំនួន ០៩រូប ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការ (អ.ជ.ប.គ.ញ )។
-ប្រតិភូលេខាធិការដ្ឋានខេត្តបាត់ដំបងចំនួន ០៣រូប ដឹកនាំដោយ ឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត
-កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន ១៧រូប
-កម្លាំង កងរាជអាវុធហត្ថខេត្ត ០៩រូប
-កម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀង ៣០រូប
-កម្លាំងវរការពារព្រំដែនគោក ៨១៩ចំនួន១១រូប
-កម្លាំងកងរាជអាវុហត្ថស្រុកកំរៀង ០៨រូប។
បានចះុអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ចំនួន០១គោលដៅ នៅត្រង់ចំណុចក្រុមទី៦ ភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះ ៖
-រថយន្តធុនធំ ៣៥ គ្រឿង មនុស្ស៧៣នាក់ ស្រី១៤នាក់
-រថយន្តធុនតូច ៧៨ គ្រឿង មនុស្ស៩៩នាក់.ស្រី១៨នាក់
-ម៉ូតូ ៣៥ គ្រឿង មនុស្ស៤៣នាក់។
ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ឡើយ៕ដោយព្រំ ហន!