ព័ត៌មានជាតិ

មានជនខិលខូចបង្កើតគណនី TikTok ក្លែងក្លាយដោយប្រើប្រាស់រូប និងឈ្មោះរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា កន្លងទៅនេះមានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ អគ្គបញ្ជាការដ្ឋាន (@vongpisen) Tik Tok ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត។

ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន សូមបដិសេធទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយរបស់គណនី TikTok ខាងលើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល និងស្នើឲ្យម្ចាស់គណនីក្លែងក្លាយខាងលើបញ្ឈប់ជាបន្ទាន់។ ក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនោះទេ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា គណនីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានដូចខាងក្រោម៖
*ទី១៖ Facebook page៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានសញ្ញាធីកខៀវ)�*ទី២៖ Telegram៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News�*ទី៣៖ Cool App៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News�*ទី៤៖ Website៖ https://cic.mil.kh�*ទី៥៖ App Store៖ CIC News�*ទី៦៖ Play Store៖ CIC News៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *