ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនមិនមានច្បាប់អនុញ្ញាត

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនមិនមានច្បាប់អនុញ្ញាត ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្ត នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកយកនូវរបៀបវារៈមួយចំនួនទៀតមកប្រជុំ ពិភាក្សា និងដាក់ចេញជាផែនការ ដើម្បីយកអនុវត្តឲ្យមានប្រសិទ្ធភាព រួមមាន: ការងាររៀបចំពិធីអបអរ ឆ្នាំថ្មីឆ្នាំសកល ឆ្នាំ២០២៥, ការងាររៀបចំប្រារព្ធពិធីអបអរ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩-២០២៥) , ការងាររៀបចំប្រារព្ធពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងការងារពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។ល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *