(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Sun Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពីធីដាំកូនកោងកាងចំនួន ១ ០០០ដើម ប្រលែងកូនត្រី និងក្តាមថ្មនៅសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង និងដាក់ស្លាកសញ្ជាផ្សព្វផ្សាយនៅក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដោយមានការចូលរួមពីលោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍។