ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា សូមថ្លែងអំណរគុណ ដែលបានជូនពរខ្ញុំបាទ នាឱកាសខួបកំណើត

(ភ្នំពេញ) ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងការពារជាតិ ឆ្លៀតក្នុងថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិត្តភក្តិ បងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានជូនពរខ្ញុំបាទ នាឱកាសខួបកំណើតឆ្នាំនេះ ។

តាមរយៈនៃការជូនពរ បានបង្ហាញឳ្យឃើញពីការស្រលាញ់ រាប់អាន មកលើរូបខ្ញុំ ព្រមទាំងក្រុមគ្រួសារ និងបានបង្ហាញពីការទុកចិត្ត និងភាពជឿជាក់លើថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។ ខ្ញុំបាទជាថ្នាក់ដឹកនាំមួយរូប ក៏ជាប្រជាជនខ្មែរមួយរូបដែរ សូមដាក់កាយ-ចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនាវាកម្ពុជា នាំមកនូវការរីកចម្រើនលើគ្រប់វិស័យ រុងរឿងល្បីរន្ទឺលើឆាកអន្តរជាតិ និងអភិវឌ្ឍទៅមុខជានិច្ចនិរន្តន៍។ ខ្ញុំបាទ និងភរិយា ក៏បានចូលរួមចំណែកបរិច្ចាគថវិកាដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ” ដូចដែលបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករទូទាំងប្រទេសកំពុងចូលរួមបរិច្ចាគរួមគ្នា 🙏🏻

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងការពារជាតិ សូមគោរពជូនពរសម្តេច ថ្នាក់ដឹកនាំ និងជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាក្នុងរយៈពេល១ឆ្នាំនេះ និងតទៅមុខ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *