ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលី ក្នុងនាមគណៈកម្មការគ្រប់គ្រងទូកង ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

(ភ្នំពេញ) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងនាមគណៈកម្មការគ្រប់គ្រងទូកង ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានជួយឧបត្ថម្ភទូក ង ខេត្តព្រៃវែង ចំនួន ០៥ទូក រួមមានទូកឈ្មោះ (១.យុទ្ធវង្សសែនស័យ ២.ប្រាសាទសជ័យបារមីស្ទាំងមាស ៣.ស្រីខ្មៅមានជ័យ ៤.រតនៈស័យ និង៥.មច្ឆាមហារអិល) ដែលក្នុង ១ទូកៗ ទទួលបានថវិកា ១០.០០០.០០០រៀល និង ១.០០០ដុល្លាសហរដ្ឋអាមរិក អាវយឺត ២០០ មួក ២០០ និងអង្ករ ២០០គីឡូក្រាម។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា គោរពជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រ ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *