ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមគណៈកម្មការគ្រប់គ្រងទូក ង ខេត្តព្រៃវែង សូមក្រាបបង្គំថ្លែងអំណរអរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

(ភ្នំពេញ) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ក្នុងនាមគណៈកម្មការគ្រប់គ្រងទូក ង ខេត្តព្រៃវែង សូមក្រាបបង្គំថ្លែងអំណរអរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហរទ័យ ប្រោសប្រទានព្រះរាជអំណោយដល់កីឡាករទូក ង ខេត្តព្រៃវែង ចំនួន៥៥ទូក ក្នុង១ទូកៗ ទទួលបានថវិកា ៥០០.០០០រៀល សរុបថវិកាចំនួន ២៧.៥០០.០០០រៀល។

ទូលព្រះបង្គំទាំងអស់គ្នា សូមលើហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តន៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *