ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួត នៅភ្នំពេញ”

(ភ្នំពេញ)៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ថ្ងៃទី១៤ ខែវិឆ្ឆីកា  ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ដែលមានគណនីឈ្មោះ Thmey Thmey កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សព្វផ្សាយព័ត៌មានថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”។ ទូក”ព្រះភិរុណតេជះសែនជ័យសិរីមង្គលបារមីឈូងខ្លាង” មកពីខេត្តព្រៃវែង កំពុងជួបការខ្វះខាតថវិកា និងអាហាហូបចុក សម្រាប់កីឡាករដែលត្រូវចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីអុំទូកនៅរាជធានីភ្នំពេញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *