ព័ត៌មានជាតិ

ពិធីបើកវគ្គតម្រង់ទិសស្តីពី “ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក” សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុកជាប់ឆ្នោតថ្មី អាណត្តិទី៤ នៃខេត្តក្រចេះ

(ក្រចេះ) ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឯមតាន់ សុផានិត ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី “ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក” សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុកទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ របស់ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាគ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលថ្នាក់ខេត្ត និងសិក្ខាកាមជាច្រើនរូប នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ សហការជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងរដ្ឋបាលខេត្តក្រចេះ រយៈពេល២ថ្ងៃ គីថ្ងៃទី២១ និង២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់ក្រុមគោលដៅជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុកទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ របស់ខេត្តក្រចេះ សរុបចំនួន ៤៩រូប (ស្រី ២រូប) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់គាត់ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *