ព័ត៌មានជាតិ

លោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្ត បានចូលរួមក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤លោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាប្រជុំធំ«A»សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង លោកគ្រូ អ្នកគ្រូសាលាមធ្យមសិស្សា បឋមសិស្សា និងមតេ្តយ្យសិក្សាក្នុងក្រុង សរុបចំនួន៥៤១រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *