(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ក្នុងសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលាឆ្នាំ២០២៤ និងលេីកទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសម្រាប់ខែបន្ទាប់។
ចូលរួមក្នុងកិច្ចប្រជុំមានលោក ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុងស្រុកនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូប៕