(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងមរណភាពរបស់ លោក យ៉ែម សារ៉ាវុធ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីព្រឹក ក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ។
យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក យ៉ែម សារ៉ាវុធ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។