(ត្បូងឃ្មុំ) ៖ តបតាមការអញ្ជើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោបូព៌ា» និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតនៅក្នុងបរិវេណបុរីរដ្ឋបាល ខេត្តត្បូងឃ្មុំ ៕