ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងកាស៊ីណូ ថ្មពេជ្រ ព្រំដែនអន្តរជាតិក្អមសំណ កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល មានករណីក្រុមអ្នកញៀនល្បែងជល់មាន់ ដែលខ្មែរភាគច្រើនចូលលេងឈ្លោះប្រកែកគ្នារហូតឈានដល់មានការផ្ទុះអាវុធថែមទៀតផ្អើលរត់ជាន់គ្នា ។
ជុំវិញករណីនេះដែរ លោក អាំ ធូ អធិការនគរបាលស្រុកលើកដែកបានប្រាប់ភ្នាក់ងារព័ត៌មានតាមទូរស័ព្ទថា ករណីនេះ មានមែន ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ ហើយជនល្មើសរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ ។
ចំពោះជនល្មើសប្រើប្រាស់កាំភ្លើងម៉ាកអ្វីនោះ ក៏មិនទាន់បានដឹងច្បាស់ដែរ ។សហការី