ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុង និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើ២បន្ទប់ ក្នុងស្រុកបាភ្នំ

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ចំនួនមួយខ្សែ ប្រវែង៤,៦០០ម៉ែត្រ និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលស្ថិតក្នុងបរិវេណវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពសាលាចំណុះខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រះសង្ឃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក/ឃុំ ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក អធិការ អធិការរងនគរបាលស្រុក មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងស្រុក មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ក្រុមអភិវឌ្ឍន៍យុវជន យុវជនកាកបាទក្រហម យុវជន ស ស យ ក យុវជនកាយរិទ្ធិ តាជីយាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំរោងដំរីសរុបប្រមាណ ១,៩៩៩អង្គ/រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *