(កំពង់ចាម) ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចាត់ឯកឧត្ដម សា ស៉ីថា អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោះស្រាយករណីជម្លោះដីធ្លីរ៊ាំរ៉ៃដែលបានកេីតឡេីងជាង២៥ឆ្នាំមកហេីយ រវាងគ្រួសារចំនួនពីរ ដែលរស់នៅក្នុងភូមិរូង ឃុំទំនប់ ស្រុកបាធាយ។
ដំណោះស្រាយវិវាទក្រៅប្រព័ន្ធ ភាគីទាំងសងខាងព្រមព្រៀងទទួលដោយស្នាមញញឹម ក្រោមយុទ្ធសាស្ត្រឈ្នះ ឈ្ឈ្នះដោយភាគីម្ខាងទទួលបានប្លង់រឹង រីឯភាគីម្ខាងទៀតទទួលបានថវិកាសមស្រប ។