(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីសង្ក្រាន្តសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានថ្លែងបើកសង្ក្រាន្តសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ អ.ម.ត សាខាខេត្តព្រះសីហនុ គឺដើម្បីបង្កលក្ខណឱ្យប្អូនៗសិស្សនិស្សិតទាំងអស់បានចូលរួមលេងល្បែងកម្សាន្តបង្កើនការសប្បាយរីករាយ ជាពិសេសថែមទៀតនោះ ជាការបង្កើនភាពស្និតស្នាលជាមួយគ្នាបន្ថែមទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥។
សង្ក្រាន្តសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនផ្សេងទៀតរួមមានដូចជា៖ ទី១.ការរាំលេងកម្សាន្ត ទី២.លេងល្បែងប្រជាប្រិយមាន និងមានកម្មវិធីជាច្រើនទៀត ហើយអ្នកដែលចូលរួមប្រកួតដណ្តើមបានជ័យជំនះ ក៏ទទួលបានរង្វាន់លើកទឹកចិត្តបង្កើនភាពសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តនេះផងដែរ។