(កំពង់ចាម) ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ដរាបណាគណបក្សប្រជាជនទទួលបានការជឿទុកចិត្ដឱ្យដឹកនាំ កសាងប្រទេស និងបម្រើប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងខិតខំកសាងសមិទ្ធផលឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ (ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម)នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផ្លូវជាតិលេខលេខ៧១សេ បានបើកការដ្ឋានសាងសង់កាលពីរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ហើយបានដាក់សម្ពោធដោយរាជរដ្ឋាភិបាលអាណត្ដិថ្មី អាណត្ដិទី៧ ដែលនេះជាសមិទ្ធរូបនៃការកសាងនិងថែររក្សានូវសមិទ្ធផលបន្ថែមជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី គូសបញ្ជាក់ថា ទាំងនេះជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ហើយដរាបណាគណបក្សប្រជាជនទទួលបានការជឿទុកចិត្ដឱ្យដឹកនាំ កសាងប្រទេស និងបម្រើប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងខិតខំកសាងសមិទ្ធផលឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង៕