ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖តើទំនាក់ទំនងកម្ពុជា-ចិនពិតជាមានការធ្លាក់ចុះដូចការចោទប្រកាន់មែនឬបន្ទាប់ពីរាជរដ្ឋាភិបាលថ្មីឡើងកាន់តំណែង?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកវិភាគមួយចំនួនបានគិតថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាថ្មីឡើងកាន់តំណែងមក ទំនាក់ទំនងកម្ពុជា-ចិនកាន់តែធ្លាក់ចុះ ដោយមិនមានការជឿទុកចិត្តគ្នា មិនមានការចូលរួមជួយដូចមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជាពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ហើយក្នុងនោះទំនាក់ទំនងកម្ពុជា-ចិនក៏មិនមានអ្វីប្រែប្រួលដែរ ពោលគឺផ្អែកទៅលើមូលដ្ឋានដែលយើងមាន៦៧ឆ្នាំមកនេះ ហើយយើងនឹងបន្តរឹងមាំបន្ថែមទៀត ជាក់ស្តែងនាពេលដ៏ខ្លីខាងមុខនេះឯកឧត្តមប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ដែលនេះជាសារបញ្ជាក់ថែមទៀតថា ទំនាក់ទំនងកម្ពុជា-ចិននៅតែបន្តរឹងមាំ និងដើរលើគន្លងនៃការជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព ការគោរពសិទ្ធិ និងការជួយគ្នាដោយមិនលូកលាន់នៅក្នុងកិច្ចការផ្ទៃក្នុងរៀងៗខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសម្ពោធសមិទ្ធផលថ្ងៃនេះជាសក្ខីភាពមួយនៅក្នុងការបន្តពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា-ចិនដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមរវាងនៅកម្ពុជានិងការជួយឧបត្ថម្ភគាំទ្ររបស់ចិននៅតែបន្តដើម្បីជាអត្ថប្រយោជន៍ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិរបស់យើងជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *