ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការណែនាំនិតិវិធីនៃការគ្រប់គ្រងផ្សារ សម្រាប់អាណិត្តទី៣

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការណែនាំនិតិវិធីនៃការគ្រប់គ្រងផ្សារសម្រាប់ អាណិត្តទី៣ នារសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តម មានប្រសាន៍ថា គណៈអាជីវកផ្សារ សម្រាប់អាណត្តិទី៣នេះ ដែលត្រូវអនុវត្តន ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៥ ដល ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៧ ។ ដែលក្នុងនោះគណៈអាជីវករត្រូវបានបោះឆ្នោតជ្រើសរើស ដោយផ្ទាលពីអាជីវករលកដូរក្នុងផ្សារនីមួយៗរបស់ខ្លួន រីឯ ភ្នាក់ងារគ្រប់គ្រងគណៈអាជីវករផ្សារត្រូវបាន ស្នើសុំ តែងតាំងពីអាជ្ញាធរក្រុង ស្រុក ។

ឯកឧត្តម មានប្រសាន៍ថា បន្តទៀតថា ចំពោះភ្នាក់ងារគ្របគ្រង់គណៈ អាជីវករផ្សារ ជាបុគ្គលសំខាន់ ត្រូវមានទំនាក់ទំនងរវាង អាជ្ញាធរក្រុង ស្រុក និងគណៈអាជីវករផ្សារ មានតួនាទីត្រួតពិនិត្យលើចំណូល និងចំណាយប្រចាំខែ ក្នុងនោះត្រូវធ្វើរបាយការណ៍ចំណូល ចំណាយ ប្រចាំខែ ប្រចាំឆ្នាំ ជូនអាជ្ញាធរក្រុង ស្រុក និងចម្លងជូនរដ្ឋបាលខេត្ត ។

ឯកឧត្តមម អ៊ុន ចាន់ដា ក៏បានជំរុញដល់ភ្នាក់ងារគ្រប់គ្រងគណៈអាជីវករផ្សារ ណែនាំ បន្តែមដល់គណៈអាជីវករផ្សារ ក្នុងអាណិត្តទី៣ ដើម្បីគ្រប់គ្រងផ្សារនូវ៤ចំណុច
ទី១.ណែនាំដល់គណៈអាជីវករផ្សារ ពិនិត្យមើលលើចំណូល
ទី២.ពិនិត្យមើលលើផែនការអភិវឌ្ឍនផ្សារ
ទី៣.សោភ័ណភាព អនាម័យ បរិស្ថានក្នុងផ្សារជុំវិញផ្សារ
និងទី៤.រៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទជូនបងប្អូនអាជីវករ ប្រកបដោយប្រសិទ្ធភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *