រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥) បានកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី ១នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ២នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់),មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ០នាក់) , ភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) , និងស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ៕