ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនមុខសញ្ញាម្នាក់អនុវត្តតាមច្បាប់

បាត់ដំបង៖ កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧និង២៥នាទី នៅចំ ណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន (បញ្ញើតាមប្រៃសនីយ៍) ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ម៉ិល វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-កញ្ញាក្រៀមចំនួន ១៤កញ្ចប់ និង០៥ដុំ ទម្ងន់ ៦,៦គីឡូក្រាម (ទាំងសំបក) ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
-រថយន្តចំនួន ០១គ្រឿង ម៉ាក RANGER PICK UP ពណ៌ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 2BK- 8571 ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *