ព័ត៌មានជាតិ

គ្រៀកកជាប់ម្នាក់ក្នុងចំណោមគ្នា៤នាក់ពាក់ព័ន្ធករណីកាច់សោ.កម៉ូតូ!

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីលួចកាច់សោ.កម៉ូតូ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង ១០នាទីយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមបណ្តោយផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមកាំមេរ៉ាសុវត្ថិភាព​ មុនកើតហេតុ មានជនសង្ស័យ ៤នាក់ បានជិះឡំប្រឺតា​មួយគ្រឿង​ រួមគ្នា មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ទឹកក្រូចមិនចាំស្លាកលេខ យកទៅបាត់ស្រមោល ។ ខណៈនោះជនសង្ស័យម្នាក់ទៀតបានចុះពីលើឡំប្រឺតា​ បម្រុងធ្វើសកម្មភាពលួចម៉ូតូគ្រឿងទៀត ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ចតនៅក្បែរនោះ ។ ភ្លាមៗ ម្ចាស់ម៉ូតូបានចេញពីក្នុងផ្ទះមកឃើញ ក៏ស្រែកឆោរឡោ បង្កអោយភ្ញាក់ផ្អើលដល់ពលរដ្ឋនឹងសមត្ថកិច្ចក្បែរនោះ ធ្វើឱ្យជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កម៉ូតូ ផ្អើលរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋ ស្របពេលនោះសមត្ថកិច្ចបានក្របួចចាប់បាន ម្នាក់ ។ ចំណែកបក្ខពួក ៣នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី៣ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់ នឹងស្រាវជ្រាវបន្តស្វែងរកបក្ខពួកសេសសល់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *