ព័ត៌មានជាតិ

ពិធីបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេស លើកទី៣២ ក្នុងខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង​ ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីបើកការផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ខិញ ហ្សងហួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការ យាង និមន្ត និងអញ្ជើញចូលរួមដោយ ព្រះរាជាគណៈ ព្រះមេគណខេត្តទាំងពីរគណៈ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ព្រះមន្ត្រីសង្ឃខេត្តបាត់ដំបង ទាំងពីរគណៈ លោក លោកស្រី ប្រធានមន្ទីរអង្គភាពក្នុងខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុកទាំង១៤ក្នុងខេត្ត និងសហការី គ្រូចៅអធិការ និងអាចារ្យគណៈកម្មការទាំង ២៨៣វត្តក្នុងខេត្តបាត់ដំបង លោកអភិបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធ និងសហការីនៃមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង សមាជិក សមាជិកានៃពិធីសរុបប្រមាណ ១២០០អង្គ/រូប នៅសាលមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *