ព័ត៌មានជាតិ

ស្ត្រីវិ​ក​ល​ច​​រិ​កវយ័ ៥០ឆ្នាំម្នាក់ ត្រូវគេរំ​លោ​ភ​ស​ម្លា​ប់ ​នៅស្រុក​ជើងព្រៃ !

(កំពង់ចាម) ៖ ស្ត្រី​វិកលចរិត​ម្នាក់ មាន​អាយុ​ប្រហែល​៥០​ឆ្នាំ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​រំ​.​លោ​.​ភ​.​រួច​ស​.​ម្លា​ប់​.​បំបិទមាត់ ព្រមទាំង​បាន​វាយ​លើ​ផ្ទៃមុខ​ឡើង​ជាំ​មើល​សឹង​មិន​ស្គាល់ ហើយ​ដឹក​ស​.​ពម​ក​ទម្លាក់​ចោល​ក្នុង​ព្រៃ​មួយ​កន្លែង​មាន​ចម្ងាយ​ប្រមាណ​៧៥០​ម៉ែត្រ ខាងជើង​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រញាប់ប្រញាល់​នាំ​គ្នា​ទៅ​ហ៊ុ​ព័ទ្ធ​កន្លែង​កើតហេតុ មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្បែរ​សព​នោះ​ទេ ។

សមត្ថកិច្ច​មូលដ្ឋាន​បានប្រាប់​ឲ្យ​​ដឹង​ថា ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​កាត់​ព្រៃ​ចំណុច​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​សព​មនុស្ស​ស្រី​ម្នាក់​ដេក​ស្លាប់ ហើយ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០២៤ រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ខ្នុរ​ដំបង​ឱ្យ​បានដឹង​រាយការណ៍​ជូន​លោក​អធិការ​នគរបាល​ស្រុក​និង​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ។ ហើយ​នៅ​កន្លែង​កើតហេតុ មិន​មានផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​គឺ​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​តែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ក៏​បាន​បង្កើតគណៈកម្មការ​ចម្រុះ ក្នុង​នោះ​រួម​មាន​មណ្ឌល​សុខភាព​ខ្នុរ​ដំបង អាជ្ញាធរ​ឃុំ​ដើម្បី​ពិនិត្យ​សាកសព​មនុស្ស​ស្រី​វិកល​ច​រិ​ក​មិន​ស្គាល់​អត្តសញ្ញាណ តាម​រយៈ​កោសល្យ​បច្ច័យ​ឃើញ​ថា សព​ត្រូវ​បាន​គេ​រំលោភ​រួច​សម្លាប់​ចោល​។

បើ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង សព​អាច​គេ​សម្លាប់​ពី​ចម្ងាយ​ហើយ​ដឹក​យក​មក​ផ្លុ​ង​ចោល​នៅ​ក្នុង​ព្រៃ​នេះ​តែ​ម្ដង​។​ជាមួយ​នោះ​នៅ​លើ​ផ្ទៃមុខ​ឃើញ​មាន​ស្នាម​វាយ​ជាំ​បែក​មុខ​មើល​សឹង​មិន​ស្គាល់ តែ​ប្រជាពលរដ្ឋ​ក៏​ដូច​សមត្ថកិច្ច​បាន​ចំណាំ​ថា ស្ត្រី​ដែល​ស្លាប់​នេះ​គឺជា​មនុស្ស​វិកលចរិត តែងតែ​ដើរ​ត្រេក​ចរ​តាម​ដងផ្លូវ​ម្ដង​ឃើញ​នៅ​ខ្នុរ​ដំបង ម្ដង​ឃើញ​នៅ​កន្លែង​ផ្សេង ។ តែ​គេ​ពុំ​បាន​ស្គាល់​អត្ត​សញ្ញាណ​ច្បាស់លាស់​ថា ស្ត្រី​ម្នាក់​នេះ​មាន​ទីលំនៅ​ទីណា​ពិតប្រាកដ​ដែរ​។

ផ្អែក​តាម​ការ​សន្និដ្ឋាន​ករណី​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស អាច​កើតឡើង​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​១១ វិច្ឆិកា ២០២៤ នៅ​ចំណុច​ក្រោយ​រោងចក្រ​ស្ក​ន​ស៊ូ ក្នុងភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​ចម្ងាយ​៧៥០​ម៉ែត្រ ខាងជើង​ផ្លូវជាតិ​លេខ​៦ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចាប់រំលោភ និង​ដាល់​ដោយ​ដៃ​ត្រូវ​ចំ​ផ្ទៃមុខ មាន​ស្នាម​ជាំ ហើយ​បែក​ឈាម​បណ្តាល​អោយ​ស្លាប់​ទៅ​លើ​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​(​ជន​វិកលចរិត​)​ភេទ​ស្រី​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ បណ្ដាល​ឱ្យ​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​។

ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​គេចខ្លួន​បាត់​។ សព​ជន​រង​គ្រោះ​គណៈកម្មការ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ឃុំ​ចាត់ចែង​ដោយ​រៀបចំ​បញ្ចុះសព​នៅ​កន្លែង​ណាមួយ ដើម្បី​ងាយស្រួល​ថ្ងៃក្រោយ​សាច់ញាតិ​មក​តាម​សួរ​រក​។

យោង​តាម​បញ្ជា​របស់​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ក៏​ដូច​ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ដើម្បី វែកមុខ​ជន​ដែល​ដោះ​ជា​ឃាតករ យក​មក​ដល់​ទៀត​ទោស​តាម​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *