ព័ត៌មានជាតិ

ស្នងការដ្ធាននគរបាលខេត្តបាត់ដំបង៖ សមត្ថកិច្ចនឹងបន្តធ្វេីការ​ស្រាវ ជ្រាវនិងអនុវត្តវិធាន​ការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ​” សំ​ សុខា​” តែងតែផ្សព្វផ្សាយព័ត៌មានមិនពិត!

សេចក្តីបំភ្លឺព័ត៌មាន៖
ស្នងការដ្ធាននគរបាលខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែតុលា  ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នក​សារ​ព័ត៌មាន​និងប្រើប្រាស់បណ្តា​ញ​សង្គមបានជ្រាបថា​ថ្មីៗនេះឃេី​ញ​ឃ្លីប វីដេអូមួយរបស់ស្រី្តឈ្មោះ​សំ​ សុខា​ (បច្ចុប្បន្នកំពុងរស់នៅក្រៅ​ប្រទេស)ចោទប្រកាន់លោក សាត គឹម សាន អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ដោយមានលោកវរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងទទួ​លដឹកនាំការិយាល័យនគរ​បាល​ព្រហ្មទ័ណ្ឌកម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បងថា(ជាអ្នកជួញដូរគ្រឿងញៀន​)ដោយ​យកគ្រឿងញៀនទៅឱ្យពលរដ្ឋជាអ្នកចែក ចាយហេីយចាប់អ្នកចែកចាយគ្រឿងញៀនជាស្រ្តីម្នាក់ បញ្ជូនទៅតំ​ណា​ង​អយ្យការអមសាលាដំបូងខេត្តបាត់ដំបងទាមទារប្រាក់ពីប្រជាពលរដ្ឋនោះក្នុងពេលដែលស្រ្តីម្នាក់ គ្មានប្រាក់បង់ឱ្យ​គឺតំណាងអ​យ្យការ​ចោទប្រកាន់ ប្តីជាប់ទោសជំនួសប្រពន្ធហេីយបេីមាន ដីគឺរិបអូសដីយកទៀតផង។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សូមធ្វេីការបដិសេធ​ចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើកងកម្លាំងនគរបាលពិ សេសលោកវរសេនីយ៍ឯកឈឿង​ គឹមសុង​ ស្នងការរង​ ដែលក្នុងរយៈ​ពេលកន្លងទៅលោកបាន​បំ​ពេញភារកិច្ចលេីការងារជំនាញ​នគរបាលព្រហ្មទ័ណ្ឌ​តែ ប៉ុណ្ណោះ​ មិនមានពាក់ព័ន្ធករណីបង្រ្កាបគ្រឿង​ញៀន​នោះទេ​ហេីយលោក បានបង្កេីតស្នាដៃល្អក្នុងការការ ពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រ ជាពលរដ្ឋ​ ក្នុងខេត្តបាត់​ដំបង​ ការបង្រ្កាបបទល្មេីស​ព្រហ្មទ័ណ្ឌ។

ករណីនេះសមត្ថកិច្ចនគរបាលនឹងបន្តធ្វេីការ​ស្រាវ ជ្រាវនិងអនុវត្តវិធាន​ការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ​សំ​សុខា​ ជាមួយនេះសូមកុំបន្តចែកចាយនូវព័ត៌មានមិនពិតបែបនេះ ដែលអាចនាំទៅដល់ការ ប្រឈមមុខខាងផ្លូវច្បាប់។

សូមជម្រាបជូនថាបុគ្គលឈ្មោះ សំ សុខា តែងតែបង្ហោះវីដេអូប្រមាថ ម៉ាក់ងាយ​ ចោទប្រកាន់រាជរដ្ឋាភិ​បាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថា​ប័ន​រាជរដ្ឋាភិបាល ក្នុងចេតនាមួលបង្កាច់​ បំភ្លៃការពិត និងញុះញង់បំបែក បំបាក់ផ្ទៃក្នុងរាជរដ្ឋាភិបាល ធ្វេីឱ្យមានការភាន់ច្រឡំក្នុងស្រ​ទាប់​មហាជន។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងសូមកុំមាន​ការភាន់ច្រឡំ​ចំពោះការចោទប្រកាន់​ ៕ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *