ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យចងក្រងនិងផ្សព្វផ្សាយក្បាត់គុនខ្មែរដែលជាអត្តសញ្ញាណជាតិយើង

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងសម័យសាកលភាវូបនីយកម្ម យើងមិនអាច ហាមឃាត់ការសិក្សាក្បាច់គុនផ្សេងៗបានឡើយ ប៉ុន្តែក្នុងនោះ យើងក៏ត្រូវចេះចងក្រង និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរដែលជាអត្តសញ្ញាណជាតិរបស់យើងផងដែរ។

នៅក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះ ក្បាច់គុនបុរាណខ្មែរយើង ក៏ត្រូវបានបើកបង្ហាត់នៅឯសហរដ្ឋ អាមេរិកផងដែរ ហើយទៅថ្ងៃខាងមុខ កម្ពុជា ត្រូវបើកចំហឱ្យកាន់តែទូលំទូលាយក្នុងការទទួលសិស្សបរទេស មកសិក្សាក្បាច់គុនខ្មែរនៅក្នុងប្រទេសរបស់យើងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យកីឡាករដែលចូលរួមប្រកួតទាំងអស់ ដើរតួនាទីជាតួអង្គនៅក្នុងការអភិរក្ស និងអភិវឌ្ឍក្បាច់គុនខ្មែរបុរាណយើងឱ្យបានគង់វង្សផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *