ព័ត៌មានជាតិ

កម្លាំងរដ្ធបាលខណ្ខជលផលខេត្ត ចុះបង្ក្រាបរាល់បទល្មើសនេសាទក្នុងភូមិសាស្ដ្របឹងទន្លេសាប នៅចំណុចមេទឹកទំនប់ក្បាលដំរី ក្នុងស្រុកជលគិរី !

(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយខណ្ខរដ្ធបាលជលផលខេត្តកំពង់ឆ្នាំ សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃពុធ ០៦កើត ខែ កត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមទី១៖ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងសរុប ១០នាក់ និង មធ្យោបាយបាឡាស្មាច់ ០២គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បានប្រទះឃើញរបាំងស្បៃមុង នៅចំណុចបឹងធំ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងនៅនឹងកន្លែង។
+ក្រុមទី២៖សង្កាត់រដ្ឋបាលជលផលជលគិរីផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ  កម្លាំងសរុប ០៦នាក់ និងមធ្យោបាយបាឡាស្មាច់០២គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញរបាំងស្បៃមុងនៅចំណុចមេទឹកទំនប់ក្បាលដំរី ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំ  កំពង់អុស ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង ។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងចោលនៅហ្នឹងកន្លែងមាន៖
លទ្ធផលដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ១៣ កន្លែង ប្រវែង ១០៧០ម៉ែត្រ លូស្បៃមុង       ចំនួន ១៣គ្រឿង បង្គោលចំនួន ៣៩០ដេីម និងចាក់លែងកូនត្រីចម្រុះចូលដែននេសាទវិញចំនួន ៦៥គីឡូក្រាម។
សូម ឯកឧត្តមមេត្តាជ្រាបជាសេចក្តីរាយការណ៍។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *