(កំពង់ចាម) ៖ នៅព្រឹកថ្ងៃពុធទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សា សុីថា និងលោក ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមពិធីប្រគល់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ×៧ម៉ែត្រ សាងសង់ពីដែកប្រក់ស័ង្កសី ជូនលោកយាយ អ៉ី ឆៃវ៉ន អាយុ ៧៩ឆ្នាំ រស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន។
ផ្ទះនេះ មានការផ្ដួចផ្ដើមកសាងដោយលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ,លោកស្រីមេឃុំកោះសូទិន អតីតសិស្សវិទ្យាល័យកោះសូទិនគ្រប់ជំនាន់ ព្រមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស តាមរយៈប្រធាន ស.ស.យ.ក ឃុំកោះសូទិន អស់ថវិកា ៦.៤០០.០០០ រៀល។
លោក ផេន សុផល បានឧបត្ថម្ភជូនលោកយាយម្ចាស់ផ្ទះ ១.០០០.០០០រៀល បន្ថែមទៀតសម្រាប់ក្រាលការ៉ូក្នុងផ្ទះគាត់ផងដែរ។
ដោយឡែកលោកតា លោកយាយដែលចូលរួមក្នុងកម្មវិធីប្រគល់ផ្ទះ ចំនួន ២០នាក់ ទទួលបានអំណោយឧបត្ថម្ភឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ, មី ១ កេស, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ត្រីខ ១យួរ, ទឹកសុទ្ធ ២យួរ, និងថវិកា ១០០.០០០ រៀល។