បន្ទាយមានជ័យ# ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងផែន និងមានការសម្របសម្រួលពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងដកហូតវត្ថុតាង ផ្លែស្លាកញ្ចប់ និងទឹកកាធុម ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ខៃ បូ (CAI BO) ជានាយក ក្រុមហ៊ុន ស៊ាង យី ប៊ីនឡាង ត្រេឌីង ឯ.ក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចំនួន ០២ទីតាំង:
ទីតាំងទី១: ជីងជីងម៉ាត ស្ថិតក្នុងបុរី ដឹផាក ស៊ីធី ប៉ោយប៉ែត ផ្ទះលេខ A106 ដែល មានឈ្មោះ សៅ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មេការហាងលក់ទំនិញ (ជាតំណាងម្ចាស់អាជីវកម្ម) ។
ទីតាំងទី២: ក្នុងសណ្ឋាគារ ឈាវ ចាន់ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះ គង់ សុធាវី ភេទស្រី អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ ឈាវ ចាន់ (ជាតំណាងម្ចាស់សណ្ឋាគារ) ។
+ចំពោះទីតាំងខាងលើ សមត្ថកិច្ចយើង បានរកឃើញ
-ទឹកកាធុមដែលបានកែឆ្នៃរួច
-ទឹកថ្នាំសារធាតុផ្សំ ឈ្មោះ DATISSIN
-ទឹកថ្នាំសារធាតុផ្សំ ឈ្មោះ ALLERGIN
-ស្លឹកកាធុមស្រស់
-ឆ្នាំងសម្រាប់ចំរាញ់
-ធុងហ្គាស់ និងចង្រ្កានហ្គាស់
បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបាន សមត្ថកិច្ចដកហូត យកទៅរក្សាទុកបណ្តោះអាសន្ន នៅ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបានអញ្ជើញ តំណាងម្ចាស់អាជីវកម្មទាំង២ មកបំភ្លឺ ក្នុងករណីខាងលើ និងចាត់ការតាមនីតិវិធី ៕សហការី